ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់ នៅក្នុងផ្សារវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ មិថុនា២០២១ ដល់ថ្ងៃ០៦កក្កដា២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
តាមមន្ត្រីរដ្ឋបាលស្រុកបានអោយដឹងថា ផ្សារវាលរេញត្រូវបានបិទផ្អាកបណ្តោះអាសន្នសិន ក្រោយរកឃើញអាជីវករផ្សារវាលរេញមួយគ្រួសារមានវិជ្ជមានកូវីដ-១៩ ប្រជុំជនផ្សារវាលរេញអាចហ្នឹងឈានដល់ការបិទផ្អាកការលក់ដូរ ជាបណ្តោះអាសន្នសិន ឬក៏អាចភ្លាមៗ ។
មន្ត្រីដដែលបន្តថា រដ្ឋបាលស្រុកកំពុងដាក់សំណើរតាមផ្លូវការណ៍ហើយគិតត្រឹមល្ងាចនេះ ។
គួបញ្ជាក់ថា កាលពីជិត២ខែមុន ផ្សារវាលរេញត្រូវបានអាជ្ញាធរបំរ៉ុងបិទម្តងរួចមកហើយ ក្រោយពីមានកម្មករកម្មការិនីរោងចក្រចេជាំងជើងគោ មានឆ្លងដំបូង តែត្រូវបានមិនបិទវិញ ក្រោយអាជ្ញាធរពិនិត្យមិនឃើញមានរាលដាលដល់អាជីវករ តែសម្រាប់នេះមានអាជីវករមួយគ្រួសារដែលមានវិជ្ជមាន ៕