កណ្ដាល ៖ ក្រោយទទួលបានព័ត៌មានថា ផ្ទះឧត្តមសេនីយ៍ឯកម្នាក់ (ផ្កាយ៣) មានរៀបចំកម្មវិធីភ្ជាប់ពាក្យនៅចំណុចភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ​ នៅរសៀលថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២១​នេះ ស​មត្ថកិច្ចក្រុងតាខ្មៅ​សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិន បានចុះបិទទីតាំងភ្ជាប់ពាក្យ និងធ្វើការណែនាំដល់ម្ចាស់កម្មវិធី ដើម្បីការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។


ចំពោះការរៀបចំកម្មវិធីនេះដែរ យិងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ម្ចាស់កម្មវិធីឈ្មោះ​ អោក បូរ៉ា​ ភេទប្រុស​អាយុ៥៧ឆ្នាំ មុខរបរយោធា នៃក្រសួងការពារជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក។

សូមបញ្ជាក់ថា កម្មវិធីភ្ជាប់ពាក្យនេះត្រូវបានអាជ្ញាធរសង្កាត់ និងមេភូមិហាមមិនឲ្យរៀបចំនោះទេ តែម្ចាស់កម្មវិធីនៅតែផ្គើននិងមិនព្រមស្ដាប់អាជ្ញាធរឡើយដោយអាងខ្លួនជាអ្នកធំ។ ដោយអាងអំណាច មិនស្តាប់មន្ត្រីមូលដ្ឋាន ហើយរឹងទទឹងសាងសង់រោងនិងធ្វើពិធីភ្ជាប់យ៉ាងគគ្រឹកគគ្រេង ថោយបំពាន់ក្នុងការទប់ស្កាត់កូវិដរបស់រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិបាល ទើបកម្លាំងចម្រុះខេត្តកណ្តាល ចុះណែរនាំនិងរុះរើរោងចេញ បិតកម្មវិធីភ្ជាប់ពាក្យនោះតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor