header ads

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម កៅ សុខអាន អភិបាលរងខេត្ត ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានអញ្ជើញ ចុះពិនិត្យការបិទខ្ទប់តាមខ្នងផ្ទះប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹកព្រឹត្តការណ៍សហគមន៍ ២០-កុម្ភៈ នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់។

ក្នុងឱកាសនៃការចុះពិនិត្យឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សហការជាមួយរដ្ឋបាលស្រុក ដើម្បីចុះបាញ់ថ្នាំសំលាប់មេរោគនៅតាមខ្នងផ្ទះប្រជាពលរដ្ឋទាំង២៩ខ្នងផ្ទះ ដែលត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់បន្ទាប់ពីរកឃើញមានពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩។

គួបញ្ជាក់ថា បន្ទាប់ពីកម្មវិធីបុណ្យសពប្រជាពលរដ្ឋនៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ បានរកឃើញករណីវិជ្ជមានកូវីដ-១៩។ ក្រុមគ្រូពេទ្យ បានស្វែងរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ត្រូវបានបញ្ជូនទៅយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត នៅក្រុងកំពង់ចាម ក្នុងនោះទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ១៥នាក់។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែរប៉ះពាល់ដោយប្រយោលជាមួយកម្មវិធីបុណ្យសព មានចំនួន ២៥៣នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post