រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៦មិថុនានេះ បានសម្រេចចុះបិទទីតាំង ភោជនីយដ្ឋាន ដាយ៍មិនរីវើផាប់ បណ្តោះអាសន្ន ដែលមានទីតាំងនៅកណ្តាលក្រុងក្រចេះ បន្ទាប់ពីមានបុគ្គលិកបំរើការនៅទីនោះ មានកើតជំងឺកូវីត-១៩ ចំនួន១៣នាក់ ក្នុងចំណោមបុគ្គលិកជាង៣០នាក់។

សូមបញ្ជាក់ថាមកដល់ពេលនេះតាមរបាយកាណ៍បឋម មានអ្នកពាក់ព័ន្ធប្រហែលជាង ២០ នាក់ ត្រូវបានតេស្ដបឋម រកឃើញវិជ្ជមានកូវិត-១៩។ ទីតាំងចំនួនពីរត្រូវបានផ្អាកអាជីវកម្ម (Diamond River Pub) ហើយអាជ្ញាធរ និងមន្រ្ដីជំនាញសុខាភិបាលកំពុងបន្តធ្វើការរកអ្នកពាក់ព័ន្ធដើម្បីធ្វើតេស្ត និងចត្តាឡីស័ក ។

សូមបងប្អូនដែលមានការពាក់ព័ន្ធ មេត្តារាយការណ៍ជូនសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។ សូមបន្តអនុវត្ត វិធានសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor