header ads

Sponsor

នៅថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានដឹកនាំក្រុមការងារចំរុះចុះពិនិត្យមើលដោយផ្ទាល់អំពីការយកសំណាក់វិភាគ(តេស្តរហ័ស)ពីសំណាក់ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ជូនដល់អាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែង និងប្រជាពលរដ្ឋដែរមានការសង្ស័យពាក់ព័ន្ធមកពិនិត្យជាមួយក្រុមគ្រូពេទ្យដើម្បីយកចំណាកវិភាគរកជំងឺកូវីដ-១៩ នៅផ្សារសាមគ្គីស្ទឹងត្រែង និងនៅមណ្ឌលចត្តាឡីស័កកម្រិត១ ក្នុងក្រុងស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមធ្វើសំណាក់វិភាគ(តេស្តរហ័ស)ដើម្បីរកឃើញនូវអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបាន រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់បន្ថែមទៀត នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២១៕

ពី៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post