ភ្នំពេញ៖បឋម- ជារឿងនឹកស្មានមិនដល់មែន នារីវ័យក្មេងពីរនាក់បងប្អូនបានស្លា.ប់ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួន ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលពេទ្យមិនអាចជួយសង្គ្រោះបាន។
បើតាមប្រភពព័ត៌មាន នារីជាប្អូនមានអាយុ១៨ឆ្នាំ និងបងស្រីអាយុ ២១ឆ្នាំ ហេតុការណ៍សង្វេគនេះស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៤ និង២៥នាទីទាបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយក្រុមគ្រួសារសុំណូមពរសមត្ថកិច្ចមកធ្វើកោសល្យវិច្ច័យផង។