MG RX5 គឺជារថយន្តប្រភេទ SUV ដែលលក់ដាច់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយនឹងតម្លៃដ៏សមរម្យ ដែលមានតម្លៃចាប់ពី $37,000 ជាមួយនឹងការរចនាដ៏ស្រស់ស្អាត ទាន់សម័យដោយផ្តល់ជូននូវប្រណីតភាពនៃផ្នែកខាងក្រៅ និងធំទូលាយនៃផ្នែកខាងក្នុង រួមនឹងមុខងារប្រើប្រាស់យ៉ាងទំនើប។ រថយន្ត MG RX5 គឺជាប្រភេទរថយន្តប្រភេទ SUV ដែលមានភាពទាក់ទាញបំផុតនៅក្នុងជួរថ្នាក់របស់ខ្លួន ជាមួយនឹងការរចនាម៉ូដបែបឆើតឆាយដែលមើលទៅពិតជាល្អសម្រាប់ការបើកបរក្នុងក្រុងនិងតាមបណ្តាខេត្ត។

នៅឆ្នាំ ២០២១ រថយន្ត MG RX5 បានបន្ថែមនូវវការរចនាថ្មីនៃយ៉ាន់កង់កាន់តែស្រស់ស្អាត និង មុខងារឆ្លាតវៃមួយទៀតគឺឃ្លុបក្រោយអូតូដែលអាចគ្រប់គ្រងនិងបញ្ផាពីចម្ងាយបានយ៉ាងងាយស្រួល។ ការរចនាផ្នែកខាងក្រៅដូចជា: អំពូល LED និង ប៉ាណាសំណាញ់មុខដ៏ស្រស់សោភាដែលបង្ហាញពីកម្រិតព្រីមៀររបស់វា។ ចំណុចពិសេសតិចតួចរបស់រថយន្ត MG RX5 ប៉ុន្តែអាចបង្កើតចំណាប់អារម្មណ៍ដ៏ទាក់ទាញដល់អ្នកប្រើប្រាស់ ដែលលោកអ្នកអាចរីករាយនឹងភាពវៃឆ្លាតនិងគុណភាពខ្ពស់ដោយរួមបញ្ចូលគ្នានូវមុខងារពិសេសៗដើម្បីសម្រួលដល់ការប្រើប្រាស់របស់អ្នកអោយកាន់តែទាន់សម័យ។

ដំណើរការ និង សមត្ថភាព របស់រថយន្ត MG RX5 គឺបានពំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់កម្លាំងខ្លាំង 167hp និង 250Nm នៃកម្លាំងរមួល ហើយវាក៏ផ្តល់ថាមពលតាមរយៈកង់មុខ។ សម្រាប់កម្លាំងអូសទាញគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារសូម្បីតែផ្នែកខាងក្នុងផ្ទុកមនុស្សពេញក៏ដោយ។ ប្រអប់លេខ DCT ៧វគ្គធ្វើការយ៉ាងរលូនល្អ ហើយលោកអ្នកក៏អាចប្រើប្រាស់បានទាំងលេខអូតូនិងលេខដៃនៅពេលអ្នកត្រូវការបង្កើនសំទុះ។

ជាស្តង់ដានៃមុខងារប្រើប្រាស់របស់រថយន្ត MG RX5 រួមមាន៖ ប្រព័ន្ធសោរSmart Key, ប៊ូតុង Start / Stop Button, ប៊ូតុងបញ្ផាពីដៃចង្កូត, ប្រព័ន្ធកំណត់ល្បឿនដេរCruise Control, កៅអីមុខអូតូ, ដំបូលលើបើកបែប Panoramic Sunroof, អេក្រង់កំសាន្តទំហំ៨អ៊ីញអាចភ្ជាប់ជាមួយ Bluetooth និង Apple CarPlay, សេនស័រក្រោយនិងកាមេរ៉ាក្រោយដែលជួយជំនួយពេលបើកបរ រួមនឹងមុខងារពិសេសៗជាច្រើនទៀតគឺមាននៅលើរថយន្ត MG RX5។ សម្រាប់ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយសម្ភារៈពូកស្បែកទន់ល្អយ៉ាងប្រណីតរួមនឹងទំហំធំទូលាយ ដែលផ្តល់ជូនលោកអ្នកនូវផាសុខភាពក្នុងពេលធ្វើដំណើរ ដូច្នេះលោកអ្នកអាចរីករាយនិងសម្រាកលំហែក្នុងរថយន្ត MG RX5 បានយ៉ាងស្រស់ស្រាយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post