header ads

Sponsor

បន្ទាយមានជ័យ៖ លោកតាចាស់វ័យ៦៩ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពយកពូថៅដៃ កាប់សម្លាប់ស្រី្តម្នាក់វ័យ៧៤ឆ្នាំ នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រោះទំនាស់រឿងព្រំដី ហើយបានរត់គេចខ្លួន ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួន និងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ជនសង្ស័យមានឈ្មោះ ចយ សឺន ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិឃូស្វាយ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រីឯជនរងគ្រោះមានឈ្មោះ ស៊ូ សូង ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។


មុនចាប់ខ្លួនកាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ជនសង្ស័យបានយកពូថៅដៃកាប់ទៅលើក្បាលស្រ្តីជនរងគ្រោះ ចំនួន០៤ពូថៅបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ រួចជនសង្ស័យបានរត់គេចខ្លួន លុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្រោយស្រាវជ្រាវជនសង្ស័យត្រូវបានចាប់ខ្លួនយកមកសួរនាំនិងចាត់ការតាមនិតី។

សារភាពជនសង្ស័យបានឲ្យដឹងថា កន្លងមករវាងខ្លួននិងជនរងគ្រោះធ្លាប់មានទំនាស់រឿងព្រំដីស្រែ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post