header ads

Sponsor

(ខេត្តស្វាយរៀង)៖ មហាជនបានរិះគន់ចំៗ ដល់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប មិនដឹងទៅណាអស់បានជា បណ្តោយឲ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជា អាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រតែម្តង ធ្វើឲ្យមហាជន ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។

ករណីចាក់ដីលប់ព្រែកនិងសង់សំណង់នៅកណ្តាលព្រែកនេះ ចំណុចខាងជើងស្ពានប្រសូត្រចម្ងាយ៧០ម៉ែត្រស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរស្រុកទាប ម្ចាស់សំណង់ឈ្មោះ ហេងចំណូល ភេទប្រុសអាយុ ជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្ម រស់ភូមិខាងលើ។

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម្ចាស់សំណង់ ឈ្មោះ ហេង ចំណូល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ចំពោះមហាជនរិះគន់ថា ចាក់ដីលប់ព្រែកប្រសូត្រនោះមិនពិតទេ គឺលោកចាក់តែនៅលើដីកម្មសិទ្ធិដែលបានទិញពីរអ្នកជិតខាងក្នុងគោលបំណង សង់ធ្វើជារោងជួល ការ, បុណ្យ ឬសាលប្រជុំ និងជាហាងអាហារដ្ឋាន-លក់កាហ្វេ ។ល។

ហើយលោកបានដាក់សំណើរសុំទៅរដ្ឋបាលស្រុកស្វាយទាប សុំអនុញ្ញាត្តិ សង់ជាកញ្ចុះ ផ្ទះបណ្តែតទឹក ធ្វើជាអាហារដ្ឋាន និងរៀបចំអភិវឌ្ឍន៍ ជារមណីដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋ មន្ត្រីរាជ្យការ បានចូលមកសម្រាកលម្ហែកាយ នៅពេលទំនេ និងកំសាន្តនៅពេលយប់។

ទាក់ទិនករណីនេះដែរ លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប បានមានប្រសាសន៍តាមទូរសព្ទ័ នៅព្រឹកថ្ងៃទី២៨ មិថុនា ថា លោកភ្លេចហើយមិនដឹងថា បានឲ្យឬ មិនឲ្យនោះទេ ព្រោះនៅតាមផ្លូវចាំត្រឡប់ទៅសាលាស្រុក បើកឯកសារមើលសិន។

បន្ទាប់មកលោកអភិបាលស្រុកបញ្ជាក់ថា ឈ្មោះ ហេងចំណូល បានដាក់សំណើរសុំធ្វើ ជាកញ្ចុះបណ្តែតទឹកនិង ផ្ទះដាក់ពោងបណ្តែតទឹក លោកបានអនុញ្ញាតិ ក៏ប៉ុន្តែ ជនខាងលើ បែជាសាងសង់សំណង់រឹងមាំទៅវិញ ។ ដូច្នេះលោកនិងចាត់កម្លាំងរដ្ឋបាលស្រុកស្វាយទាប សហការជាមួយសមត្ថកិច្ចចុះទៅពិនិត្យមើល។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តស្វាយរៀង បានឲ្យដឹថា លោកបានឃើញឈ្មោះ ហេងចំណូល ដាក់សំណើរសុំអភិវឌ្ឍន៍សង់ផ្ទះបណ្តែតទឹកនៅចំណុចព្រែកប្រសូត្រ លោកបានចុះទៅពិនិត្យម្តងរួចហើយ ឃើញថា ប៉ះពាល់ផ្លូវទឹក និងបរិស្ថាន មិនអនុញ្ញាតិឲ្យសាងសង់ទេ ឲ្យដាក់សំណើរទៅក្រសួងធនធានទឹកនិងឧតុនិយម ហើយលោកបានជូនដំណឹងទៅ លោកមេឃុំសំបួរ និងលោកអភិបាលស្រុកស្វាយទាប ឲ្យចុះទៅបញ្ឈប់ការសាងសង់ជាបន្ទាន់ ក៏ប៉ុន្តែជនខាងលើនៅតែបន្តសាងសង់ជាសំណង់រឹងមាំ ដូច្នេះសូមឲ្យលោកអភិបាលស្រុកស្វាយទាប មានចំណាត់ការផងទាន ៕
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post