header ads

Sponsor

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវទៅយកសំណាកជាបន្ទាន់ដើម្បីរកជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដែលបណ្ដាញព័ត៌មានយើង ទទួលបាន។

រដ្ឋបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ១៩ ដែលស្ថានភាពនេះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។
ក្នុងសេចក្ដីជូនដំណឹងដដែលនេះ បានបន្ថែមទៀតថា អ្នកដែលធ្លាប់ចេញចូលផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមទៅយកសំណាករកឃើញជំងឺកូវីដ១៩ នៅបរិវេណវិទ្យាល័យ ជា ស៉ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post