header ads

Sponsor

នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆះផ្ទះមួយកន្លែងបណ្តាលឲ្យស្លា-ប់មនុស្សចំនួន ៤នាក់ រងរបួ-សមន្ត្រីពន្លត់អគ្គិភ័យម្នាក់ និងខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត នៅវេលាម៉ោង ០៤:៣០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤ និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មូលហេតុកំពុងធ្វេីការស្រាវជ្រាវ
ប្រភេទសំណង់ ថ្មបេតុង ទំហំ 09ម៉ែត្រx 30ម៉ែត្រ ចំនួន 03ជាន់។
ខូចខាតសំភារ: ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ 09ម៉ែត្រx 30ម៉ែត្រ អស់ទាំងស្រុង រួមទាំងឆេះសម្ភារផ្សេងៗទៀតដូចជា ឆេះរថយន្តFord Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BB-8233 ចំនួន01គ្រឿង, ឆេះរថយន្តLuxus 330 ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ2AL-1158 ចំនួន01គ្រឿង, ឆេះម៉ូតូសរុបចំនួន 07គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

បណ្តាលឲ្យស្លា-ប់មនុស្សប្រុសចំនួន 04នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណជនរង-គ្រោះ) ។

បណ្តាលឲ្យរងរបួ-សស្រាលមនុស្សប្រុសចំនួន 01នាក់ មានឈ្មោះ ម៉ូច សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ
រថយន្តការិ.អគ្គិភ័យ : ចំនួន 38គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 38ឡាន ស្មេីនឹង 152ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡានសើ្មនឹង12 ម៉ែត្រគូប
ពន្លត់ចប់នៅម៉ោង ០៦:០០ព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post