header ads

Sponsor

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V21 និង V21e ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo V21Series ។ សម្រាប់ស្មាតហ្វូន V21 និង V21e នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណិតជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យបំផុតផងដែរ។

ជាមួយនឹងបច្ចេកវិទ្យារក្សាលំនឹង OIS ស្មាតហ្វូន V21 Series អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែមានលំនឹង និងគុណភាពខ្ពស់ថែមទៀតផង ចំណែកការថតវីដេអូវិញនោះគឺកាន់តែអស្ចារ្យស្រស់ស្អាតតែម្តង។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន V21 Series របស់ក្រុមហ៊ុន​ vivo នេះគឺពិតជាទាក់ទាញ និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីការឌីស្សាញរូបរាងយ៉ាងប្រណិតនេះ ស្មាតហ្វូន V21 Series នេះមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងជាលំដាប់ស្មាតហ្វូនថ្នាក់ប្រណិតទៀតផង។

ការយល់ដឹងយ៉ាងជ្រាលជ្រៅទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ពីក្រុមហ៊ុនបច្ចេកវិទ្យា vivo និងបច្ចេកវិទ្យាកម្រិតខ្ពស់នោះ vivo បានបង្កើតនូវស្មាតហ្វូន V21 Series ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបំផុតក្នុងការថតរូបភាពសម្រាប់អ្នកប្រើប្រាស់របស់យើង។ ស្មាតហ្វូន V21 Series នេះគឺជាចម្លើយសម្រាប់តម្រូវការអ្នកប្រើប្រាស់ ហើយវាផ្តល់នូវសមត្ថភាពក្នុងការថតរូបភាពកាន់តែអស្ចារ្យ កាមេរ៉ា Lenses កាន់តែស្រស់ស្អាត និងសេនស័រកម្រិតខ្ពស់ និងប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់ដែលធ្វើការពង្រឹងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។

ស្មាតហ្វូន vivo V21 ត្រូវបានបំពាក់មកជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា :

  • .បំពាក់អេក្រង់ ទំហំ 6.44 inch in the full rectangle (គែមរាងជ្រុង) អាចបង្ហាញរូបភាពបានក្នុងកម្រិត 2404 x 1080 FHD+ / 90Hz Refresh rate HDR10+
  • . ប្រើបន្ទះឈីប MTK 800U
  • . CPU Octa-core ដំណើរការបានក្នុងល្បឿន 2×2.4 GHz
  • . មានរ៉េម 8GB+3GB , អង្គផ្ទុកទិន្នន័យ 128GB
  • . មានថ្មទំហំធំ 4000 mAh / Flashcharge 2.0 (33W)
  • . ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11.1
  • . មានកាមេរ៉ាមុខទំហំ 44 MP, f/2.0, (wide), AF, OIS / Dual-LED flash, HDRVideo 4K@30fps (no OIS), 1080p@30fps 
  • . កាមេរ៉ាក្រោយបីគ្រាប់ : 64 MP, f/1.8, 0.8µm, PDAF, OIS / 8 MP, f/2.2, 120˚, (ultrawide) / 2 MP, f/2.4, (macro) LED flash, HDR, panorama Video 4K@30fps (no OIS), 1080p@30/60fps
  • . មានមុខងារ Face Unlock(ស្កេនមុខ) + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)
  • . មានជម្រើសពីរពណ៌ : Sunset Dazzle / Dusk Blue

ចំពោះស្មាតហ្វូន vivo V21e ត្រូវបានបំពាក់មកជាមួយនឹងលក្ខណៈពិសេសៗដូចជា :

  • .បំពាក់អេក្រង់ ទំហំ 6.44 inch AMOLED Display A Vision of Colors អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400×1080 (FHD+) / HDR10
  • . ប្រើបន្ទះឈីប Qualcomm® Snapdragon™ 720G
  • . CPU Octa-core ដំណើរការបានក្នុងល្បឿន 2×2.3 GHz
  • . មានរ៉េម 8GB+3GB , អង្គផ្ទុកទិន្នន័យ 128GB
  • . មានថ្មទំហំធំ 4000 mAh / Flashcharge 2.0 (33W)
  • . ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11.1
  • . មានកាមេរ៉ាមុខទំហំ 44 MP, f/2.0, (wide), AF, HDR / Video 4K@30fps , 1080p@30fps 
  • . កាមេរ៉ាក្រោយបីគ្រាប់ : 64MP f/1.89  + 8MP f/2.2  (Wide-Angle) + 2MP f/2.4 (Macro)
  • . មានមុខងារ Face Unlock(ស្កេនមុខ) + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)
  • . មានជម្រើសពីរពណ៌ : Roman Black / Diamond Flare

ស្មាតហ្វូន V21 នេះអ្នកអាចរកទិញបាននៅទីផ្សារកម្ពុជា បានចាប់ពីថ្ងៃទី 18 ខែមិថុនា នេះតទៅ ជាមួយនឹងតម្លៃ ពិសេសគឺ $369 ហើយវាមានពណ៌ Sunset Dazzle / Dusk Blue ។ ចំពោះស្មាតហ្វូន V21e ក៏អាចរកទិញបាននៅថ្ងៃទី 18 ខែមិថុនា ជាមួយនឹងតម្លៃ $299 ដែលមានជម្រើស 2 ពណ៌ Roman Black / Diamond Flare ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post