header ads

Sponsor

យើងដឹងហើយថាក្រុមហ៊ុន OPPO មិនត្រឹមតែផ្តោតទៅលើការថតរូបប៉ុណ្ណោះទេ OPPO ក៏យកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យាសាកថ្មផងដែរ។ ដោយថ្មីៗនេះ ក្រុមហ៊ុន​ OPPO បានកំពុងដាក់ត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីទំនើបលំដាប់ High Class ម៉ូដែលថ្មីនៃត្រកូល Find គឺ OPPO Find X3 Pro ដែលជាកំពូលស្មាតហ្វូន Flagship ម៉ូដែលថ្មីចុងក្រោយគេបង្អស់ ដោយបំពាក់មកជាមួយនឹងបច្ចេកវិទ្យា AirVOOC សាកថ្មល្បឿនលឿនបំផុត ពិសេសជាតម្រូវការរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។

ជាក់ស្តែង នារយៈពេលចុងក្រោយនេះ OPPO បានធ្វើការអាប់ដេតពីមួយជំនាន់ទៅមួយជំនាន់ក្នុងការដាក់ដំណើរការឲ្យប្រើប្រាស់នូវកម្លាំងសាកថ្មល្បឿនលឿនពី 20W, 30W, 50W រហូតដល់ 65W ជាដើម និងពីការសាកថ្មជាមួយបច្ចេកវិទ្យា VOOC, Super VOOC រហូតបានវិវត្តន៍ខ្លួនទៅកាន់បច្ចេកវិទ្យា AirVOOC។

ដោយឡែកសម្រាប់បច្ចេកវិទ្យាសាកថ្មទំនើប និងចុងក្រោយនាពេលបច្ចុប្បន្នកាន់តែទំនើប កាន់តែផ្តល់ភាពងាយស្រួលដើម្បីបំពេញបំណងអតិថិជនរបស់ខ្លួន OPPO ក៏បានបន្តអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរដោយបន្ថែមនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless ។ មិនតែប៉ុណ្ណោះ ឆ្នាំនេះ OPPO ក៏បានបង្កើននូវបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មី AirVOOC​ ទាំងល្បឿន និងសុវត្ថិភាពជាងគេ។ ចំពោះបច្ចេកវិទ្យាសាកថ្មនេះ ក៏ត្រូវបានទទួលស្គាល់ និង​ ទទួលបាននូវវិញ្ញាបនប័ត្រសាកថ្មលឿនដោយសុវត្ថិភាពរបស់ TÜV Rheinland ដែលធានាសុវត្ថិភាពក្នុងការសាកថ្មរបស់អ្នកប្រើប្រាស់។

ទន្ទឹមនឹងគ្នានេះ សម្រាប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន AirVOOC សាកថ្មបានលឿនរហ័ស ដោយមិនចាំបាច់ប្រើខ្សែនៅលើស្មាតហ្វូនស៊េរីទំនើប OPPO Find X3 Pro គឺមានទំហំធំរហូតដល់ទៅ 4500mAh ដែលអាចសាកថ្មសាកថ្មពេញក្នុងពេលត្រឹមតែ 84 នាទីតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យា AirVOOC 30W មិនតែប៉ុណ្ណោះ  OPPO Find X3 Pro ក៏មានសមត្ថភាពអាចសាកថ្មឥតខ្សែទៅកាន់ឧបករណ៍ដទៃទៀតផងចំនួន 10W ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post