ក្រសួងសុខាភិបាលបានអោយដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ តែងតែទៅផឹកកាហ្វេ រាល់ថ្ងៃ នៅហាងកាហ្វេដើមស្វាយ ចាប់ពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ មុនពេលចេញទៅធ្វើតេស្ដ អ្នកជំងឺក៏បានទៅផឹកកាហ្វេនៅទីនោះដែរ។ អ្នកធ្វើការទៅទីតាំងខាងលើនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី ៥ មិថុនានេះ។
ហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្រសួងអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅផឹកកាហ្វេ ឬស្រាបៀរជុំៗគ្នានៅទីតាំងខាងលើសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ជាមួយអ្នកជំងឺ ឬបានទៅទីកន្លែងដែលមានហានិភ័យនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor