កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្ដោះអាសន្នផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធជាមួយនឹងផ្សារឆ្នាំងតាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់ផ្លូវកែងវត្តទេពធីតារាម(វត្តយាយទេព) ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រហូតមានការសម្រេចជាថ្មី។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងទៅក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor