សម្តេចតេជោចោទសួរថាហេតុអ្វីបានជាមាន ការព្យាបាលមានលក្ខណៈខុសគ្នា?

សម្តេចតេជោបានមានប្រសាសន៍ថាតាមសម្តេចដឹងគឺមានកន្លែងខ្លះឲ្យអ្នកជំងឺកូវិដញ៉ាំថ្នាំវីតាមីនសេ តែមួយគ្រាប់ ហើយកន្លែងព្យាបាលខ្លះបែជាឲ្យអ្នកជំងឺលេបពីរគ្រាប់។

សម្តេចតេជោឲ្យក្រសួងសុខាភិបាលពិនិត្រមើលការព្យាបាលឲ្យមានប្រសិទ្ធិភាព និងមានស្តង់ដារខ្ពស់ដូចគ្នា។

សម្តេចតេជោដាក់ជាចំងល់ថាដោយសារការព្យាបាលមិនដូចគ្នា អាចថាកន្លែងខ្លះអ្នកជំងឺជារហ័ស ហើយកន្លែងខ្លះអ្នកជំងឺជាយឺត ដោយសារតែការព្យាបាលមិនដូចគ្នា។ បន្ថែមពីនេះសម្តេចតេជោបានណែនាំអោយដាក់ ម៉ាស៊ីនតាមដានសុខភាពអ្នកជំងឺអោយបានគ្រប់គ្រាន់ បើទោះជាកន្លែងខ្លះមិនចាំបាច់ក៍សម្តេចសូមអោយដាក់ឧបករណ៍ពេទ្យកុំអោយខ្វះ។

សម្តេចតេជោក៍បានដាក់វិធានការក្នុងការស្វះស្វែងរកប្រភពថ្នាំព្យាបាលអោយមានប្រសិទ្ធិភាពផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor