header ads

Sponsor

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ផ្សារអូឡាំពិច បានបិទខ្ទប់ទាំងស្រុងក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨នាក់ ក្នុងនោះមានសន្តិសុខផ្សារចំនួន១៤នាក់ និងគណកម្មការផ្សារចំនួន៤នាក់។

បើតាមការបញ្ជាក់ពីអាជ្ញាធរ អ្នកទាំង១៨នាក់នេះ ត្រូវក្រុមគ្រូពេទ្យ ODCTM មកយកសំណាកលើកទី១ កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

អាជ្ញាធរបានប្រកាសឱ្យអាជីវករនៅក្នុងផ្សារអូឡាំពិចទាំងអស់ ទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះគណៈកម្មការផ្សារអូឡាំពិច បានប្រកាសបិទផ្សារភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករលក់ដូរ ដោយបានសំរុកបិទតូបយ៉ាងប្រញាប់ប្រញាល់ ចំណែកអាជីវករខ្លះបានដឹកឥវ៉ាន់យ៉ាងលឿនសំដៅទៅផ្ទះរៀងៗខ្លួនផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post