សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្ទេរភារកិច្ច លោក ហាស់ សុបិន្ត ឋានរន្តរស័ក្ដិវរមន្រ្តី ថ្នាក់លេខ៤ ពី អភិបាលរងខេត្តកំពត មកឱ្យបំរើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ រីឯលោក ចាន់ ថា ពីអភិបាលរងខេត្តព្រៃវែង ទៅអភិបាលរងខេត្តកំពត។

នេះបើយោងតាមអនុក្រឹត្យដែល ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ ។

មុននឹងមានការផ្លាស់ប្ដូរនេះ លោក ហាស់ សូបិន្ត គឺបន្ទាប់ពីមានព័ត៌មាន ថាលោក ហាស់ សូបិន្ត ហើយហ៊ានយកឡានរដ្ឋ កែផ្លាកលេខ រួចយកទៅបញ្ចាំចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយនៅក្នុងកិច្ចសន្យាបញ្ចាំរថយន្ត បានសរសេរខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទឈ្មោះ ហាស់ សុបិនភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ផ្លាកលេខ2AB-7513 ឲ្យទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ដោយឲ្យការប្រាក់ ៣ភាគរយក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តទៅ ហើយបើរថយន្តនេះ មានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់» ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor