បន្ទាយមានជ័យ​ ៖​ ចាប់តាំងពីមានព្រឹត្តិការណ៍​ សហគមន៍​ ២០កុម្ភៈ​ គិត​រហូតមកដល់យប់ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ខេត្តបន្ទាយមានជ័យ​ មានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩​ សរុប​ចំនួន​៣១នាក់​ នឹងមានអ្នកវិជ្ជមានសរុបទូទាំងខេត្តចំនួនសរុប​ ៤.២៣៨នាក់/ស្រី២.០៩៨នាក់។ នេះបេីយោងតាមរបាយការណ៍ ដែលវិទ្យុជាតិ ៩៤មេហ្កាហឺត ទទួលបានពីរដ្ឋបាលខេត្តនៅយប់ថ្ងៃទី០២​ ខែកក្កដា​នេះ។

ទន្ទឹមជាមួយគ្នានឹងការរកឃេីញករណីឆ្លងថ្មី​ នឹងស្លាប់នោះដែរ​ ក៏មានអ្នកជាសះស្បេីយចំនួនសរុប​ចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់។ អ្នកកំពុងសម្រាកព្យាបាល សរុប១.៣០៨នាក់/ស្រី៦៧៥នាក់។​ ក្នុងចំណោមអ្នកស្លាប់ស្លាប់ ៣១នាក់/ស្រី១៦នាក់​ (ជនជាតិខ្មែរ២៦នាក់/ស្រី១៤នាក់,ឥណ្ឌូនេស៊ី៣នាក់/ស្រីម្នាក់ និងថៃ២នាក់/ស្រីម្នាក់)។ អត្តបទពីវិទ្យុជាតិខេត្តបន្ទាយមានជ័យ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor