header ads

Sponsor

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា ដោយអនុវត្តតាបបទបញ្ជារបស់អភិបាលខេត្តស្រះកែវ ឲ្យធ្វើការត្រួតពិនិត្យនៅតាមកន្លែងប្រកបអាជីវកម្មផ្សេងៗ និងកន្លែងធ្វើការរបស់ពលករបរទេស អាជ្ញាធរខេត្តស្រះកែវ សហការជាមួយសមត្ថកិច្ច និងផ្នែកពាក់ព័ន្ធ ចុះត្រួតពិនិត្យបរិវេណកន្លែងសាងសង់អគារធ្វើការ និងអគារស្នាក់នៅ ក្នុងខេត្តស្រះកែវ ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យខាងលើ អាជ្ញាធរថៃ និងសមត្ថកិច្ចបានរកឃើញពលករខ្មែរប្រុស ស្រី ចំនួន២០នាក់ ខណៈកំពុងធ្វើការខាងសំណង់ សមត្ថកិច្ចសុំត្រួតពិនិត្យឯកសារសំគាល់ខ្លួន និងឯកសារអនុញ្ញាតិឲ្យធ្វើការ ។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញថា ពលករខ្មែរទាំងអស់មិនមានលិខិតអនុញ្ញាតិធ្វើការនោះឡើយ ។
ក្រោយពីសមត្ថកិច្ចថៃធ្វើការសួរនាំតំណាងពលករខ្មែរម្នាក់ឈ្មោះ ភឿ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានឲ្យដឹងថា ខ្លួននិងមិត្តភក្តិផ្សេងៗទៀត មកធ្វើការងារក្នុងប្រទសថៃតាំងពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២០ មិនបានចេញទៅណាឡើយ ។
បន្ទាប់មក សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរប្រុស ស្រី ទាំង២០នាក់ បញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់បន្ត ៕ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post