header ads

Sponsor

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសរសេរបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២១ ថា ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតិឱយម្ចាស់យកទៅចិញ្ចឹមវិញក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។សម្ដេចតេជោ ក៏បានពន្យល់ជូនបងប្អូនដែលបានលើកមតិក្នុងហ្វេសប៊ុក ពាក់ព័ន្ធករណីសត្វតោនេះថា ៖នេះជាករណីពិសេសដែលសត្វតោមួយនេះ គាត់ចញ្ចឹមតាំងតែពីតូច ដែលយើងត្រូវយោគយល់។បន្ថែមលើនេះ សម្ដេចតេជោ បានបញ្ជាក់ជូនបងប្អូនដែលបានលើកមតិក្នុងហ្វេសប៊ុក ពាក់ព័ន្ធករណីសត្វតោនេះថា ៖ បើមានការផាកពិន័យត្រូវជូនត្រឡប់ទៅវិញ
សម្តេចតេជោ ហ៊ុន សែន ក៏អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិត
ដល់សត្វតោ៕
សូមរំលឹកថាកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស។
ដោយយល់ឃើញថាសត្វតោត្រូវបានម្ចាស់មានការថែរក្សាបានល្អ តាំងពីតូចមកម្លេះ និងដោយសារមានមហាជនជាច្រើនមានការអាណិតអាសូរដល់សត្វតោនិងម្ចាស់ដែលថែរក្សាដែរនោះ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានសម្រេច ប្រគល់សត្វតោនោះជូនម្ចាស់វិញដើម្បីអនុញ្ញាតឲ្យម្ចាស់បន្តការចញ្ចឹមនិងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះមានកិច្ចសន្យាដែលមានបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាពមិនឲ្យមានហានិភ័យដល់អ្នកថែរក្សានិងអ្នកជិតខាង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post