header ads

Sponsor

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចាប់ឃាត់រថយន្ដមួយគ្រឿង ម៉ាកនីសាន់ កាលពីថ្ងៃទី០៥ កក្កដា ២០២១នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្ដុប មុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ ធ្វើការផាកពិន័យ ជាប្រាក់ចំនួន ១៥០,០០០រៀល (មួយសែនប្រាំម៉ឺន) ពីបទកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើឲ្យម្ចាស់រថយន្តបង្ហោះលើបណ្ដាញសង្គម ក្នុងនោះក៏មានមតិមួយចំនួនបានធ្វើការរិះគន់ផងដែរ ថាជាការហួសហេតុ និងផ្ទុយពីច្បាប់ទៅវិញ។ 

ទាក់ទងនឹងរឿងនេះ សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានលើកឡើងថា យោងតាមច្បាប់ ករណីនេះត្រូវកំណត់ដូចខាងក្រោម ៖

ការកែច្នៃយានយន្តខុសបទដ្ឋានបច្ចេកទេស គឺជាការកែច្នៃបច្ចេកទេសលើយានយន្តខុសពីរោងចក្របានផលិត ដូចជាការកែច្នៃយានឲ្យដឹកបានច្រើន ឫលូតកម្ពស់ ឫលូតបណ្តោយ ដែលកាន់តែបន្ថែមទម្ងន់ដល់យាន ឫអាចធ្លាក់ អាចប៉ះ បង្កគ្រោះ-ថ្នាក់ ។

ករណីកែច្នៃអាចធ្វើទៅបាន លុះត្រាមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដូចមានចែងក្នុងអនុក្រឹត្យលេខ ១៨០ ។

ការកែច្នៃ ដែលគ្មានការអនុញ្ញាត ពីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវចាត់ទុកជាការកែច្នៃខុសបទដ្ឋានបច្ចេកទេស ដែលត្រូវពិន័យតាមអនុក្រឹត្យលេខ៣៩ ។

ជាមួយនោះមាត្រា៦៦ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានតម្រូវឲ្យឃាត់យានយន្ត ដើម្បីកែតម្រូវលក្ខណៈបច្ចេកទេសទៀតផង ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក៏បានឲ្យដឹងផងដែរថា អ្នកបើកបរមានឈ្មោះ សៅ ប៉ិចពន្លឺ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានកែច្នៃរថយន្ដ ដាក់ទ្រុងដឹកទំនិញពីលើដំបូល និងតកន្ទុយចង្អើរដែកហួសតួរថយន្ដ នៃផ្នែកខាងក្រោយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post