មន្ទីរពេទ្យខេត្តកោះកុងបានអោយដឹងនៅថ្ងៃងង្គារនេះថា នេះជាករណីទី២ ស្លាប់ដោយសារជម្ងឺកូវីតនៅតាមផ្ទះ មុននិងបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។
សូមបង ប្អូនមានរោគសញ្ញាសង្ស័យ ចូរប្រញាប់រូតរះមកពិគ្រោះព្យាបាល មើលសំណាកជាបន្ទាន់នៅតាមមូលដ្ឋានសុខាភិបាលសាធារណះ ដើម្បីជៀសវាងហានីភ័យឆ្លងដល់សហគមន៌ និងគ្រោះថ្នាក់ដល់អាយុជីវិត ។
ជម្ងឺកូវីត ១៩ មាន ៤ កម្រិត ៖
១. កម្រិតស្រាល ( mild illness )( 85 % ) : គ្មានសញ្ញារលាកសួតទេ : no pneumonia
២. កម្រិតមធ្យម ( modorate case ) : មានរលាកសួតមធ្យម ប្រហែល ៥០ % : mild pneumonia
- ក្អក ក្តៅខ្លួន រួមផ្សំ ហត់ ពិបាកដកដង្ហើម ចង្វាក់ដង្ហើមដើរញាប់ ។
៣. កម្រិតធ្ងន់ ( severe illness ) : មានរលាកសួតធ្ងន់ធ្ងរលើសពី 50 % : severe pneumonia
- ចង្វាកដង្ហើមញាប់ ( > 50 /mn ចំពោះមនុសចាស់ កនិងក្មេងអាយុលើសពី 5 ឆ្នាំ , > 60 /mn ចំពោះក្មេង < 2 ខែ , > 40 ចំពោះក្មេង 1-5 ឆ្នាំ ។
៤. កម្រិតធ្ងន់ធ្ងរបំផុត ( Critical illness ) : មានសញ្ញាsepsis សន្លប់បាត់ស្មារតី ស្ហុក ជាដើម ។
ចំណាំ ៖
1. អ្នកជម្ងឺកម្រិតស្រាល ( គ្មានរោគសញ្ញា ឫ មានរោគសញ្ញាតិចតួច ) : តម្រូវព្យាបាលនៅមណ្ទលព្យាបាលកម្រិតស្រាល ឫ នៅតាមផ្ទះ ។
2. អ្នកជម្ងឺកម្រិតមធ្យម កម្រិតធ្ងន់ធ្ងរ និងកម្រិតធ្ងន់ធ្ងរខ្លាំង : ដាច់ខាតតម្រូវអោយព្យាបាលនៅក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ ( ICU ) ជាចាំបាច់ ៕