header ads

Sponsor

ព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ លែងឲ្យពលរដ្ឋលក់ដូរតាមបណ្តោយឆ្នេរ វិថីសម្តេចតេជោទៀតហើយ។

នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានការណែនាំ ពីថ្នាក់ដឹកនាំខេត្ត ក្រុង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 និងដើម្បីរក្សា សណ្តាប់ធ្នាប់សាធារណៈ តាមបណ្តោយឆ្នេរ វិថីសម្តេចតេជោ លោក ធុច សុីថា តំណាងរដ្ឋបាលក្រុង បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ និងជូនដំណឹងដល់អាជីវករដែលលក់ដូរទីតាំងខាងលើ។

គឺមិនឲ្យមានការលក់ដូរអនាធិបតេយ្យ តាមរ៉ឺម៉ក រទេះ និងមិនអោយដាក់តុ កៅអី ឆ័ត្រ លក់ដូរលើការ៉ូឡា និងជូនដំណឹងដល់ពួកគាត់ឲ្យឈប់លក់ដូរលើចំណីផ្លូវនេះតទៅទៀតចាប់ថ្ងៃទី១២ ខែខកក្កដា ឆ្នាំ២០២១ តទៅជាកំហិត៕

រូបភាពពី Sorm Pheaktra News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post