Sponsor

បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងតាមរយៈផេកហ្វេសប៊ុកផ្លូវការ បានលើកឡើងស្នើឲ្យអាជ្ញាកណ្តាលកីឡាប្រដាល់ត្រូវមានយុត្តិធម៌ក្នុងខ្លួន ខណៈដែលថ្មីៗនេះ មានការលើកឡើង និងប្រតិកម្មជាច្រើនជុំវិញការប្រកួតកីឡាប្រដាល់ដណ្តើមខ្សែក្រវ៉ាត់នៅស្ថានីយ៍ទូរទស្សន៍មួយ ដែលប្រកាសថាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ ដោយមិនព្រមប្រកាសលទ្ធផលនោះ។

យ៉ាងណានៅយប់ថ្ងៃទី ១១ ខែកក្កដានេះ គឺភ្លាមៗបន្ទាប់ពីសម្ដេចថ្លែងលើកឡើងខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បានចេញព័ត៌មានដោយសម្រេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រ កម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯកទេ ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ាខណៈការប្រកួតកន្លងត្រឹមតែ៣ទឹក ដោយមឿន មេឃា បានចាប់លើក ឃីម បូរ៉ា ដោយមិនមែនជារូបភាពប្រកួតបែបគុនខ្មែរឡើយ។

សរុបមកឃីម បូរ៉ា ត្រូវបានជ័យលាភី ខ្សែក្រវ៉ាត់គោជល់ និងទឹកប្រាក់៥ពាន់ដុល្លារ ឯមឿន មេឃា ជាជើងឯងរង ទទួលបានទឹកប្រាក់២ពាន់ដុល្លារ។ សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor