header ads

Sponsor

(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក.ប.ប ខេត្តសហការជាមួយអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញនិងឃ្លាំមើលទំនិញចេញពីប្រភពដើម រហូតដល់ទីតាំងកន្លែងចែកចាយផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដាលដេប៉ូ-ម៉ាត-ឃ្លាំង ទំនិញ-ឪសថស្ថាន ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក ផឹង និល ប្រធានសាខា(កបប)ខេត្ត បានឲ្យដឹងថា ដោយមានការណែនាំពី លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន( ក ប ប) មន្ត្រីជំនាញបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាមឪសថស្ថាន បានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។

លោក ផឹង និល បានបញ្ជាក់ថា ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយចំនួន ២៤០លីត្រ, ម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦កំប៉ុង(ខូចគុណភាព), ទឹកដោះកំប៉ុងក្រដាស់ ចំនួន ៤៦កំប៉ុង(ខូចគុណភាព) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយធ្វើការដុតកម្ទេចចោលតែម្តង។

លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញទំនិញគ្រប់ប្រភេទ ត្រូវមើលការបរិច្ឆេទបានច្បាស់លាស់ជាមុនសិនមុននិងទិញទៅបរិភោគ ចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេសត្រូវចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ "៣ការពារ ៣កុំ"៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post