លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី ដឹកនាំកម្លាំង ចុះហ៊ំព័ទ្ធទីតាំង ទាំងយប់ ស្ថិតនៅផ្ទះលេខ ៩H ក្រុមទី១២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយទទួលព័ត៌មាន ពីក្រសួងសុខាភិបាល មានអ្នកផ្ទុកវិជ្ជមានកូវីដ19 ស្នើសុំ សំរាកព្យាបាលនៅផ្ទះ លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី ដឹកនាំកម្លាំង ចុះហ៊ំព័ទ្ធទីតាំងបណ្តោះអាសន្នដើម្បីរង់ចាំការវាយតម្លៃពីគ្រូពេទ្យ និង បានណែនាំ ដល់សមាជិកក្រុមគ្រួសារ ឲ្យស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និង មានខ្យល់ចេញ-ចូលល្អ។


បើមានអាការៈ ប្រែប្រួល សូមទំនាក់ទំនងទៅកាន់ ក្រុមគ្រូពេទ្យ និង អាជ្ញាធរមូលដ្ឋាន ដែលមានលេខ ទូរស័ព្ទផ្តល់ឲ្យស្រាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor