
ភ្នំពេញ ៖ កំពុងជិះម៉ូតូចេញទៅធ្វើការ ត្រូវបានចោរឆ.ក់កាបូប បណ្តាលឲ្យដួលរងរបួ.សធ្ង.ន់ទាំងព្រឹក វេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។
បើតាមនារីរងគ្រោះបានប្រាប់ថានាង មានឈ្មោះ អ៊ុក ស្រីស្រស់ អាយុ២៧ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារទឹកថ្លា។
នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លិកពណ៌ក្រហម ចេញពីបន្ទប់ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចលើស្ពានអាកាសផ្សារដីហុយ ក៏បានលេចមុខជនសង្ស័.យ២នាក់ ជិះម៉ូតូមិនចាំម៉ាក បានមកធ្វើសកម្មភាពឆ.ក់យកកាបូបស្ពាយ របស់ជ.ន.រ.ង.គ្រោះ បណ្តាលឲ្យនារីរ.ង.គ្រោះខាងលើ ដួលបោ.កទៅនឹងខឿនស្ពាន។
ចំណែកជនសង្ស័យ ជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព។
ក្រោយពេលកើតកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលឈរជើងនៅក្រោមស្ពានអាកាសផ្សារដីហុយ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូបែកក្អម ចុះទៅកន្លែងកើតហេតុ និងបានយកម៉ូតូជនរ.ង.គ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍ និងរង់ចាំឲ្យជ.ន.រ.ង.គ្រោះ មកដាក់ពាក្យបណ្តឹ.ង នៅពេលក្រោយ៕




