
រតនគិរី៖កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មានភ្លៀងធ្លាក់កម្រិតមធ្យមទៅខ្លាំង នៅក្រុងបានលុង បរិមាណទឹកភ្លៀង ១០០.៥ មម បណ្តាលឲ្យបាក់ទំនប់ដីការពារទឹកនៅការដ្ឋានសាងសង់សំណង់លូ នៃអាងស្តុកទឹកបឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ពេលនេះ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តរតនគិរី បាននិងកំពុងអន្តរាគមន៍ដើម្បីធ្វើការទប់បិទទំនប់នេះឡើងវិញផងដែរ។
នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ ៕









