ភ្នំពេញ៖ យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៧ និង ទី១៤ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន៣៧នាក់។
ក្នុងនោះមានស្រីចំនួន ២២នាក់ ដែលក្នុងនោះជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជាថៃ ចំនួន៣៤នាក់និងជាអ្នកដំណើរបរទេសតាមយន្តហោះ ចំនួន៣នាក់ ។
នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ ៕