header ads

Sponsor

(Video) (ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅស្រុកកំពង់រោទិ៍ មានការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដី ចំនួន១១ខ្សែ ក្នុងឃុំចំនួន១០ ក្នុងស្រុកកំពង់រោទ៌ គឺ៖ឃុំបន្ទាយក្រាំង ០១គម្រោង, ឃុំថ្មី០១គម្រោង, ឃុំត្នោតនិងឃុំសំឡី០២គម្រោង, ឃុំព្រៃធំនិងឃុំព្រះពន្លា ០២គម្រោង, ឃុំញរនិងឃុំរាជមន្ទីរ ០២គម្រោង, ឃុំស្វាយតាយាន ០១គម្រោង។

ហើយអ្វីដែលមហាជនហួសចិត្តនោះគឺ៖ ទីតាំងដេញថ្លៃ ចំនួន០២កន្លែង មានការចម្រូងចម្រាស់ដ៏អាក្រក់មិនគួរកើតមាន ទីតាំងដេញថ្លៃឃុំត្នោតនិងឃុំសំឡី ដែលមានគម្រោងកិច្ចសន្យាដាក់ដេញថ្លៃចំនួន០២ រដ្ឋបាលឃុំត្នោតកិច្ចសន្យាជួសជុលផ្លូវដីក្រាលថ្មបំបែក ១ខ្សែ តម្លៃប៉ាន់ស្មាន១៧១,៤៨៧,៨០០រៀល មានក្រុមហ៊ុនចំនួន០៥ចូលដាក់សណើរដេញថ្លៃ។
-ទី១,ក្រុមហ៊ុនពេជ្រ ធីតា ដាក់សំណើរតម្លៃ ១១០,៩៤៨,០០០រៀល (តម្លៃខ្ពស់)
-២,ក្រុមហ៊ុនសូ ចាន់រ៉ា ដាក់សំណើរ តម្លៃ៩៣,៦០០,០០០រៀល (តម្លៃទាបអាចទទួលយកបាន)
-៣,ក្រុមហ៊ុនម៉ីសម្បត្តិ ដាក់សំណើរ តម្លៃ១១៩,៧៥០,០០០រៀល(តម្លៃខ្ពស់)
-៤,ក្រុមហ៊ុនហាក់ហេង (មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១)
-៥,ក្រុមហ៊ុន ញ៉ែម សុធាវុធ (មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១)។

ឃុំសំឡី កិច្ចសន្យា កែលម្អផ្លូវដី១ខ្សែ ក្រាលថ្មបំបែក ប្រវែង ២,២៥០ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៩០,៧៨៧,១០០រៀល មាន០៧ក្រុមហ៊ុនចូលដាក់សំណើរដេញថ្លៃ។
-១,ក្រុមហ៊ុន សូចាន់រ៉ា ដាក់សំណើរដេញថ្លៃតម្លៃ៩២,២៥០,០០០រៀល(តម្លៃទាបអាចទទួលយកបាន)
-២,ក្រុមហ៊ុនថេង វណ្ណថេ ដាក់តម្លៃ១០៣,៧៧០,០០០រៀល(តម្លៃខ្ពស់)
-៣,ក្រុមហ៊ុនពេជ្រធីតា ដាក់តម្លៃ៩៧,៧៨២,៧៥០រៀល(តម្លៃខ្ពស់)
-៤,ក្រុមហ៊ុនម៉ីសម្បត្តិ ខុនត្រាក់សិន ដាក់តម្លៃ១១៧,០០០,០០០រៀល(តម្លៃខ្ពស់)
-៥,ក្រុមហ៊ុន អ៊ុ វណ្ណៈ ៩៣,១៥០,០០០រៀល (តម្លៃខ្ពស់)
-៦,ក្រុមហ៊ុន ញ៉ែមសុធាវុធ មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១។
-៧,ក្រុមហ៊ុនហាក់មហេង មិនមានបណ្ណ័ប៉ាតង់ឆ្នាំ២០២១។

ទីតាំងដេញថ្លៃឃុំខ្សែត្រ មានចំនួន០៣គម្រោង៖
⁃ គម្រោងកិច្ចសន្យាជួសជុលផ្លូវដី១ខ្សែ ប្រវែង
៦៩២ម៉ែត្រ តម្លៃប៉ាន់ស្មាន១២៤,០៦០,២០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន០២ក្រុមហ៊ុន។

គម្រោងទី២ មាន០២ក្រុមហ៊ុន និងគម្រោងទី៣ មាន០១ក្រុមហ៊ុន ចំណែកក្រុមហ៊ុនជាង១០ទៀតមិនព្រមដាក់សំណើរទេ គឺនាំគ្នាមកគ្រាន់តែទាថ្លៃទឹកតែ ធ្វើឲ្យមានភាពរញ៉ីរញ៉ៃុ ដោយអ្នកខ្លះយកសំណើរទៅដាក់ចូលរួមដេញថ្លៃត្រូវមានអ្នករារាំងមិនឲ្យចូលដាក់ បង្កភាពអនាធិបតេយ្យ ត្រូវក្រុមងារងាលទ្ធកម្មបិទការដេញថ្លៃ ឆាចោលធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលទទូចចង់បានផ្លូវថ្នល់ ធ្វើដំណើរបែត្រូវក្រុមហ៊ុនមួយចំនួនបង្កើតមកដើរអុកឡុុក ទាមទាទឹកតែទៅវិញ ហើយរំខានធ្វើឲ្យការដាក់ដេញថ្លៃត្រូវផ្អាក ឆាចោលតែមហដង រីឯក្រុមហ៊ុនដែលដេញថ្លៃបានវិញគឺដេញប្រកាប់ប្រចាក់គ្នាដាក់សំណើរដេញថ្លៃទាបរហូតក្រោម៥០ភាគរយ ដែលអ្នកជំនាញបច្ចេកទេស និយាយថា ដាក់តម្លៃទាបបែបនេះ គ្មានទំនុកចិត្ត ទទួលបានថ្នល់មានគុណភាព សូមម្ចាស់គម្រោង ក្រុមប្រឹក្សាឃុំ និងអ្នកបច្ចេកទេសត្រូវតែពិនិត្យកិច្ចសន្យា និងគុណភាពផ្លូវថ្នល់ឲ្យបានត្រឹមត្រូវតាមស្តង់ដាមុននិងទទួលយកពេលដែលធ្វើរួច។
សូមមេត្តាមើលរូបភាពវីឌីអូ តើចូលដាក់សំណើរដេញថ្លៃឬមកធ្វើអ្វី ?
ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post