header ads

Sponsor

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន បុរី ប៉េង ហួត និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BDIC) បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូរយៈពេល១០ឆ្នាំជាមួយគ្នា នៅការិយាល័យលក់គម្រោង​ ដឹស្តា មេរាហ្កាដិន ដែលស្ថិតនៅលើបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ដោយមានការផ្ដល់ជូនពិសេសដល់អតិថិជនក្នុងរយៈពេលពេញមួយខែកក្កដានេះតែម្ដង។

ពិធីចុះហត្ថលេខានេះមានគោលបំណងដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការរវាងបុរី ប៉េង ហួត និងធនាគារ BIDC ​ដែលមានរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយ BIDC គឺជាធនាគារដំបូងគេដែលបានសហការជាមួយក្រុមហ៊ុន បុរី ប៉េង ហួត ក្នុងការផ្ដល់ឥណទានទិញផ្ទះទៅដល់អតិថិជន ដោយអត្រាការប្រាក់ដ៏សមរម្យ និងលក្ខខណ្ឌអនុម័តកម្ចីងាយស្រួល។ គិតមកដល់បច្ចុប្បន្ននេះ ធនាគារ BIDC បានផ្ដល់កម្ចីទិញផ្ទះទៅដល់អតិថិជនរបស់បុរី ប៉េង ហួត​ គិតជាទឹកប្រាក់រហូតដល់រាប់សិបលានដុល្លាររួចមកហើយ។

អ្នកស្រី ទេព កនិដ្ឋា ប្រធានផ្នែកលក់ជាន់ខ្ពស់ តំណាងឱ្យក្រុមហ៊ុនបុរី ប៉េង ហួត បាន​មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា “រយៈពេលជិត១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានសហការគ្នាយ៉ាងស្អិតរមួត​ជាមួយធនាគារ BIDC ដើម្បីធានាបាននូវការផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ និងការផ្តល់ជូនផ្សេងៗទៀតដល់អតិថិជនរបស់​បុរី ប៉េង ហួត នូវសេវាកម្ម​កម្ចីទិញផ្ទះដែលទទួលបានឱកាសចំណេញជាច្រើនសន្ធឹកសន្ធាប់ផងដែរ។ ធនាគារ BIDC គឺជាធនាគារដំបូងគេដែលសហការជាមួយ​បុរី ប៉េង ហួត យើងខ្ញុំដើម្បី​ផ្តល់ឥណទានទិញផ្ទះដោយផ្អែកលើកិច្ចសន្យាទិញផ្ទះទៅដល់អតិថិជន ហើយ​នាងខ្ញុំពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសេវាកម្មផ្តល់កម្ចីទិញផ្ទះរបស់ធនាគារBIDC មកកាន់អតិថិជនបុរី ប៉េង ហួត ទាំងការផ្តល់ប្រឹក្សាយោបល់ផ្តល់កម្ចីប្រកបដោយវិជ្ជាជីវៈ ភាពរួសរាយរាក់ទាក់ ការឆ្លើយតប​ទៅនឹងការផ្តល់កម្ចីបានឆាប់រហ័ស គួរជាទីទុកចិត្តកន្លងមកនេះ។”

ជាមួយគ្នានេះដែរ លោក ម៉ៅ សុខេន នាយកផ្នែកសេវាកម្មទំនាក់ទំនងអតិថិជនឯកទត្តជនរបស់ធនាគារ BIDC បានមានចំណាប់អារម្មណ៍ផងដែរថា “ក្នុងរយៈពេលកន្លងមក ធនាគារ BIDC  និងក្រុមហ៊ុនបុរី ប៉េង ហួត បានសហការគ្នាលើច្រើនវិស័យ ចាប់តាំងពីពេលក្រុមហ៊ុនចាប់ផ្តើមគម្រោងសាងសង់បុរី រហូតដល់ការសហការក្នុងការផ្តល់កម្ចីជូនអតិថិជនដើម្បីទិញផ្ទះរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ប្រកួតប្រជែង និងនីតិវិធីអនុមត័កម្ចីយ៉ាងឆាប់រហ័ស។ ខ្ញុំសង្ឃឹមថាដោយមានកិច្ចសហប្រតិបត្តិការរឹងមាំនិងគ្រប់ជ្រុងជ្រោយរវាងធនាគារ BIDC  និងបុរីប៉េងហួត យើងនឹងផ្តល់ជូនអតិថិជននូវមានភាពងាយស្រួល និងទទួលបានផលចំនេញកាន់តែច្រើននាពេលអនាគត។”

ដើម្បីអបអរសាទរដល់កិច្ចសហការរយៈពេល១០ឆ្នាំជាមួយធនាគារ BIDC បុរី ប៉េង ហួត មានការផ្ដល់ជូនពិសេសសម្រាប់អតិថិជនទាំងអស់ អមដោយគោលការណ៍បង់ប្រាក់កាន់តែមានភាពងាយស្រួលដូចជា៖

- ការបញ្ចុះតម្លៃរហូតដល់ 8%

- អត្រាការប្រាក់ 0% រហូតដល់២០ ខែ

- ការបង់ប្រាក់ត្រឹមតែ2.5%/ខែ តែប៉ុណ្ណោះ

- ព្រមទាំងមានការផ្ដល់ជូនដ៏ពិសេសជាច្រើនផ្សេងៗទៀត

ក្នុងឱកាសនេះផងដែរ ធនាគារ BIDC ក៏មានផ្ដល់ជូនកម្ចីដែលមានលក្ខខណ្ឌពិសេសសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញផ្ទះនៅគ្រប់គម្រោងរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ចាប់ពី 6.8% ទំហំកម្ចីរហូតដល់ 75% ជាពិសេសរយៈពេលកម្ចីរហូតដល់ 20ឆ្នាំ មិនត្រូវការទ្រព្យបញ្ចាំក្នុងអំឡុងពេលសាងសង់ ដោយមានត្រឹមតែឯកសារនៃកិច្ចសន្យាទិញលក់តែប៉ុណ្ណោះ ជាមួយការអនុម័តកម្ចីឆាប់រហ័សត្រឹមតែ ១០ថ្ងៃតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post