(ស្វាយរៀង): ដោយមានការណែនាំពី ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក ប បខេត្តស្វាយរៀង ដឺកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង ផលិតផលអាល់កុល និងតាមដានតម្លៃទំនិញ ( ជាពិសេសតំលៃអាកុលស្លាកសញ្ញា តំលៃម៉ាស់ ) នៅតាមបណ្ដាដេប៉ូ-ម៉ាត-ឃ្លាំងទំនិញ-ឪសថស្ថាន និងតាមស្ថានីយ៍លក់ប្រេងឥន្ធនៈ ស្ថិតក្នុងក្រុង ស្វាយរៀង។

លោក ផឹង និល បានអោយអ្នកសារព័ត៌មានប្រចាំខេត្តដឹងថា មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃ នៅតាមឪសថស្ថាន បានប្រើប្រាស់ឧបករណធ្វើ Test Kits (បឋម) ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ និងទំញជាច្រើនមុខ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជា:
- អាល់កុល ក្លែងក្លាយ ចំនួន ១០០លីត្រ
- ទំនិញខូចគុណភាពចំរុះ ចំនួន ១៥Kg

លោក ផឹង និល បានបន្តថាមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយ យកមករក្សារទុក និងយកទៅធ្វើការដុតកម្ទេចចោល ។ ជាពិសេសមន្ត្រីជំនាញ បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពី និតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ជូនដល់អារជីវករតាម ដេប៉ូ និងបណ្តាស្ថានីយ៍លក់ប្រេងឥន្ធនៈផងដែរ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor