បាត់ដំបង៖ លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ ៨៧ឆ្នាំ បានទទួលអ-និច្ចកម្មហេីយ នៅវេលាម៉ោង ៤:១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១ ដោយសារជំងឺកូវីដ-១៩។
លោកយាយ ជឹម ជន និង លោកតា សាំង ម៉ោញ មានវិជ្ជមានកូវីដ-១៩ ហើយសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
នេះបើយោងតាមសេចក្តីប្រកាសរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងនៅព្រឹកនេះ។
បើតាមក្រុមគ្រូពេទ្យបានឲ្យដឹងទៀតថា ពួកគាត់បានចូលទៅមេីលល្ងាចមិញ ដោយនាំថវិកាចំនួន ១០០០ដុល្លារ ជាអំណោយលោក ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ និងបានខិតខំជួយគាត់អស់ហេីយ នៅតែមិនបានជោគជ័យ។
នាយពែកមីបានឲ្យដឹងកាលពីល្ងាចម្សិលមិញថា បងប្អូនខ្មែរជិត100នាក់ បានផ្ញេីថវិកាតាមខ្ញុំចំនួន759$ បូករួមនឹងថវិកាខ្ញុំផ្ទាល់បន្ថែមគ្រប់ 1000$ សម្រាប់ជូនទៅលោកតា សាំងម៉ោញ នឹងលោកយាយ ទឹមជន តាមរយៈលោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។
សូមជម្រាបជូនថា លោកតា លោកយាយ ទាំងពីរនាក់ចេញរោគសញ្ញានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ហេីយត្រូវបានយកវត្ថុវិភាគនៅមន្ទីរពេទ្យបង្អែកឯកភ្នំ នាថ្ងៃទី១២ ខែឆ្នាំដដែល លទ្ធផលគឺវិជ្ជមានទាំងពីរនាក់តាយាយ៕