header ads

Sponsor

កោះកុង ÷ អាជីវករ និងអ្នកលក់ដូរជុំវិញផ្សារដងទង់ប្រមាណជិត៤០០នាក់ បានចូលរួមយកសំណាកជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីធ្វើតេស្តរហ័សស្វែងរកវីរុសកូវីដ-១៩ ខណៈអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងការទិញលក់មានច្រើននាក់ ។

មន្ត្រីជំនាញសុខាភិបាល បានលើកឡើងថា រយះពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ជំនាញសុខាភិបាលបានយកសំណាកលើអាជីវករ អ្នកលក់ដូរជុំវិញផ្សារដងទង់ និងពលរដ្ឋសរុបចំនួន៣៦០នាក់ (ស្រី២៣១នាក់) ជាលទ្ធផលជំនាញបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន៨នាក់ (ស្រី៤នាក់) ដោយក្នុងនោះមាន៤នាក់ មិនមែនជាអាជីវករលក់ដូរក្នុងផ្សារដងទង់ទេ ។

ប្រភពបានអោយដឹងទៀតថា ចំពោះអ្នកជំងឺដែលបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩កំរិរស្រាល (ស៊ូន នឹង ) ចំនួន៦នាក់ និងបញ្ជូនទៅកាន់មណ្ឌលព្យាបាលកំរិតស្រាល(វិទ្យាល័យកោះកុង) ចំនួន២នាក់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសុខាភិបាល បានធ្វើតេស្តរហ័សស្វែងរកកូវីដ-១៩ លើក្រុមអាជីវករលក់ដូរក្នុងផ្សារដងទង់ ជាលទ្ធផលជំនាញបានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ប្រមាណជិត១០០នាក់ ទើបអាជ្ញាធរខេត្តកោះកុង សម្រេចធ្វើការបិទផ្សារដងទង់ជាបណ្តោះអាសន្នចាប់តាំងម៉ោង០០នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ រហូតមកបច្ចុប្បន្ន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post