header ads

Sponsor

ក្រុងព្រះសីហនុ៖រថយន្តសាស័របុករះម៉ូតូ និង រថយន្តមួយគ្រឿងទៀត រួចបុកផ្ទុបទៅនឹងផ្ទះពលរដ្ឋមួយកន្លែងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងនៅម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ តាមបណ្តោយផ្លូវមិត្តភាព ចំណុចផ្លូវកែងចំណោតឡើងទៅតូតាល់ទាំងលើ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមសមត្ថកិច្ចបានបញ្ចាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្តសាស័រមួយគ្រឿងពណ៌ផ្ទៃមេឃ របស់ក្រុមហ៊ុនសំរាមKSWM ចុះចំណោតខ្វះការប្រុងប្រយ័ត្នដាច់ហ្វ្រាំង ក៏បានបុករះនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រឹម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅរ ពាក់ស្លាកលេខ កំពង់ចាម 1B-6994 បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូរងរបួស បន្ទាប់មករថយន្តសាស័រមិនទាន់អស់ល្បឿនបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀតទិសដៅពីលិចទៅកើត ម៉ាក Ford Ranger ពណ៌ប្រផះ ពាក់ស្លាកលេខ ព្រះសីហនុ 2B-5252 រុញអូសទៅបុកផ្ទុបនិងតូបលក់ដូររបស់ពលរដ្ឋមួយតូបទៀត រងការខូចខាតយ៉ាងតំណំ ។

ក្រោយពេលកើតហេតុតំណាង ភាគីខាងរថយន្តក្រុមហ៊ុនសំរាមKSWM បានចេញមុខមកដោះស្រាយភ្លាមៗ និងធ្វើការទូទាត់សំណង ទៅដល់ភាគីរងគ្រោះផ្សេងៗ ទៅតាមការខូចខាតជាក់ស្តែង ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post