header ads

Sponsor

ខេត្តព្រះវិហារ៖ នាយនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ១រូបគឺលោក ឧត្តមសេនីយ៏ត្រី ឡុង សំអឿន ឋានៈជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ។

លោកឧត្តមសេនីយ៏ត្រីត្រូវបានទទួលមរណភាពកាលពីវេលាម៉ោងប្រមាណជា០៧នឹង៣០នាទីព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០២១ក្នុងជន្មាយុ៥២ឆ្នាំនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់មួយក្នុងមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារដោយសារជំងឺកូវីដ១៩។

បើតាមកាបញ្ជាក់ពីលោកឧត្តមសេនីយ៏ទោសួស សុខដារ៉ាស្នងការនគរបាលខេត្តព្រះវិហារថាក្រោយគ្រូពេទ្យជំនាញខេត្តព្រះវិហារយកសំណាក និងធ្វើតេស្តរហ័សដើម្បីរកមេរោគកូវិដ១៩ទៅលើលោកឧត្តមសេនីយ៏ត្រីឡុង សំអឿននៅ ថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២១ កន្លងទៅនោះហើយជាលទ្ធផលក្រុមគ្រូពេទ្យជំនាញបានបញ្ជាក់ថាលោកឧត្តមសេនីយ៏ត្រីឡុង សំអឿនមានវិជ្ជមានជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យជំនាញក៏បានយកចិត្តទុកដាក់មើលថែនិងព្យាបាលយ៉ាងយកចិត្តទុក្ខតែដោយសារស្ថានភាពជំងឺរបស់លោកបូកផ្សំច្រើនមុខផងនោះលុះមកដល់ព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០២១នេះលោកបានលាចាកលោកនេះដោយបានបន្សល់ទុកនូវស្នាដៃនឹងកិតិ្តនាមក្នុងនាមជាវីរៈនាយនគរបាលជាតិជាន់ខ្ពស់១រូបដែលលោកតែងតែគិតប្រយោជន៏ជាតិជាធំនឹងជាធនធានមនុស្សដែលពោពេញទៅដោយបទពិសោធន៏ក្នុងកាបំរើជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយមិនគិតពីផលលំបាកនោះឡើយ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post