
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំចាប់ផ្តើមពីថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ ដោយសម្ដេចបញ្ជាក់ថា ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម រួចហេីយ នឹងទទួលបានការចាក់ដូសទីបីគឺ អាស្ត្រាហ្សានីការតែម្តង។
សម្តេចតេជោ បានណែនាំឱ្យបញ្ជាទិញ អាស្ត្រាហ្សានីការ ដេីម្បីត្រៀមចាក់ជាដូសទីបី ជូនពលរដ្ឋដែលចាក់វ៉ាក់សាំងលេីកទីពីររួចរាល់។
សម្តេចតេជោបញ្ជាក់ថា ការចាក់ដូសទីបី ដែលប្រើអាស្ត្រាហ្សានីការ នឹងមិនធ្វេីលេីក្មេងទេ ដោយសារអាស្ត្រាហ្សានីការ ត្រូវបានហាមឃាត់ចំពោះក្មេង ដោយឡែកចំពោះអ្នកចាក់ដូសទី១ ទី២ អាស្ត្រាហ្សានីការវិញនោះ នោះដូសទីបី មិនទាន់កំណត់ថាត្រូវចាក់វ៉ាក់សាំងមួយណានោះទេ។
ហើយចំពោះការចាក់ដូសទីបី នឹងធ្វេីឡេីងចំពោះក្រុមជាអទិភាព ក្រុមជួរមុខជាមុន ដែលមានមនុស្សប្រមាណ៥០ម៉ឺននាក់។
