(ខេត្តស្វាយរៀង)៖ លោក សុខា រ៉ាម អភិបាលស្រុករំដួល បានចេញមុខបដិសេធន៏ទាំងស្រុងលើករណី បណ្តាញព័ត៌មានមួយចំនួនបានផ្សព្វផ្សាយចោទប្រកាន់រូបលោក ដែលមានចំណងជើងថា «លោកមសុខា រ៉ាម អភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ១៩ របស់សម្តេចតេជោ និងទម្លាយរឿងមួយចំនួនចោទប្រកាន់ទៅលើលោក គឺជារឿងមិនពិត ។
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោកសុខា រ៉ាម អភិបាលស្រុករំដួលបាន ធ្វើសន្និស្សិតកាសែត បដិសេធន៍ ការចុះផ្សាយព័ត៌មាន តាមបណ្តាញព័ត៌មានមួយចំនួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ:
-ទី១ កាត់ប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រី មូលហេតុមានវិបត្តិកូវីដ១៩រដ្ឋបាលស្រុកមិនមានប្រមូលថវិកាណា បានដោយទិផ្សារត្រូវបិទខ្ទប់ប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ក្នុង១ឆ្នាំប្រមូលបាន១សែន ទៅ២សែនរៀល គ្រាន់តែបង់រតនាគារ និងបង់ភាគរយទៅក្រសួងមហាផ្ទៃ អស់ហើយ ទើបគ្មានប្រាក់លើកទឹកចិត្ត។
-ទី២ ចំពោះប្រេងសាំង ដរាបណា មន្ត្រីគាត់មានបេសកកម្ម ទើបផ្តល់ជូនបាន។
-ទី៣ ការកាត់លុយមន្ត្រីក្នុង១ខែ ១ម៉ឺនរៀល គឺដោយមានការឯកភាពតាមកិច្ចប្រជុំ គណអភិបាលស្រុក និងមន្ត្រីយកប្រាក់សម្រាប់ជួលអ្នកយាមសាលាស្រុក។
-ទី៤ ការតែងតាំងតំណែងមន្ត្រីតាមបក្សពួកនិងយកប្រាក់ គឺគ្មានទេ ដោយការតែងតាំងមុខតំណែង ត្រូវឆ្លងកិច្ចប្រជុំវាយតម្លៃពីគណអភិបាលស្រុកទាំង៥រូបជាមុនសិន។
-ទី៥ បញ្ជាឲ្យអនុប្រធានការិយាល័យសុរិយោដីស្រុកដើរគាបសង្កាត់មេឃុំ មិនឲ្យបញ្ជាក់លើឯកសារលក់ទិញដីធ្លី នេះគឺជាការពិតដោយ នីតិវិធី ការលក់ទិញដីធ្លី មន្ត្រីការិយាល័យសុរិយោដីស្រុក ជាអ្នករៀបចំឯកសារ ចុះហត្ថលេខា ដោយអភិបាលស្រុកបញ្ជូនទៅ បង់ពន្ធដារជូនរដ្ឋ នេះជាឯកសារគតិយុត្តិ។
-ទី៦ ការបំបាត់លុយរបស់សម្តេចតេជោ ឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃ ២ម៉ឺនរៀល ជូនអ្នកធ្វើចត្តាឡីស័ក គឺផ្តល់ជូនតែពលករមកពីប្រទេសថៃ ដែលមានឯកសារចេញពីព្រំដែន ដែលមានមន្ទីរសុខាភិបាលខេត្ត លោកអភិបាលរងខេត្តទទួលបន្ទុកជាអ្នកគ្រប់គ្រង ដូច្នេះគ្មានថវិកាផ្តល់កម្លាំងសមត្ថកិច្ចនោះទេ។
-ទី៧ ការកិបកេងយកលុយសម្តេចតេជោ ឧបត្ថម្ភអាហារកងកម្លាំងយាមទីតាំងចត្តាឡីស័ក គឺគ្មានទេ គឺសម្ភារៈរបស់លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ មិនមែនផ្តល់ជូនកងកម្លាំងទេ។
-ទី៨ ចំពោះថាគម្រាមដកមន្ត្រីពីតំណែងពិសេសដកមេឃុំ គ្រប់ឃុំ បើមិនធ្វើតាមខ្លួនបញ្ជារ នោះគឺ អ្នកគ្មានយល់ទាល់តែសោះ តំណែងមេឃុំ គ្មានពាក់ពន្ធ័ជាមួយអភិបាលស្រុទេ គឺមេឃុំ ជានីតិបុគ្គល ជាប់ឆ្នោត មានអាណត្ត៥ឆ្នាំ ហើយនោះជាសិទ្ធិរបស់គណបក្ស។
ដូច្នេះលោក សុខា រ៉ាម អភិបាលស្រុករំដួល "សូមបដិសេធន៏ទាំងស្រុង សូមឲ្យសាធារណៈជនមេត្តាជ្រាប" សូមមើលលិខិតបំភ្លឺ និងវីដេអូសន្និស្សិតកាសែត ដូចខាងក្រោម៖ ៕
ដោយ:ស្វាយរៀង