Sponsor

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនព័ត៌មានដល់សាធារណជនដែលប្រើប្រាស់ ធាតុចូលក្នុងផលិតកម្មកសិកម្មជ្រាបថា៖

ដោយស្ថានភាពរីករាលដាលជំ.ងឺកូ.វីដ-១៩ រយៈពេលជិតពីរឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យជួបនឹងបញ្ហាប្រឈម។

ដោយឡែកផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ បានពិនិត្យឃើញថាមានសន្ទុះ កើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្មដ៏មានសន្ទុះ កើនឡើងផងដែរ ដោយក្នុង ឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម យោងតាមលិខិតអនុញ្ញាតនាំចូលមាន៖

ថ្នាំកសិកម្ម ចំនួន ១០៣ ០០៥ តោន និង ជីកសិកម្មចំនួន ១ ៤០៦ ៧៧៥ តោន។ ដោយឡែកក្នុងឆ្នាំ២០២១ នេះ គិតត្រឹម ខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្ម មានចំនួន ៤៧ ៤០៩ តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២ តោន។

ទន្ទឹមនឹងនេះ តម្លៃជីកសិកម្ម ក៏មានតម្លៃថ្លៃជាងកាលពីឆ្នាំកន្លងទៅដែរ ដោយផ្តើមចេញពីមូលហេតុ សំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- នៅបណ្តាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មិនអាចផលិតឆ្លើយតបបានតាមការបញ្ជា ទិញពីប្រទេសកម្ពុជា។

២-វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។

៣-ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហានៃការរីករាលដាលជំ.ងឺកូ.វីដ-១៩ ដូចជានៅ ក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។

៤-ការដឹកជញ្ជូនប្រើពេលវេលាយូរដោយមានបញ្ហារីករាលដាលជំ.ងឺកូ.វីដ-១៩ ( មានការប្រុងប្រយ័ត្នទៅ លើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានសុខាភិបាល)។

៥- ទន្ទឹមនឹងការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការ ផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ។

៦- ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។

៧-ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនមិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ដោយមានការបញ្ជាទិញតាមរយៈ ឈ្មួញកណ្តាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។

៨-តម្រូវការជីកសិកម្មក្នុងស្រុកមានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួនប្ដូរពីវិស័យផ្សេងៗ  មកវិនិយោគលើវិស័យកសិកម្ម។

៩-ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាពអាចផលិតជីកសិកម្មបាននៅឡើយ = (មានលទ្ធភាពផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ )។

ទទួលបាននូវសេចក្តីជូនដំណឹងនេះ សូមសាធារណជន និងប្រជាពលរដ្ឋដែលប្រើប្រាស់ធាតុចូលក្នុង វិស័យផលិតកម្មកសិកម្មមេត្តាជ្រាបជាព័ត៌មាន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor