ភ្នំពេញ៖ វេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី ១០ ខែ សីហាគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបង្ក្រាបហាងផឹកស៊ីមួយកន្លែងមានឈ្មោះថា " ផ្ទះឈើម្ហូបខ្មែរថៃ" ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹង២ ខណ្ឌមានជ័យ ពាក់ពន្ធ័និងការល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាល ដោយមិនចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ក្នុងការចុះបង្ក្រាបទីតាំងភោជនីយដ្ឋាន ដែរមានយីហោ " ផ្ទះឈើម្ហូបខ្មែរថៃ " ធ្វើការឃាត់ខ្លួន មនុស្សចំនួន ១៣នាក់ ដែរមានម្ចាស់ហាងឈ្មោះ ហា រីណា ភេទស្រី អាយុ ៣១ឆ្នាំ ជាម្ចាស់ហាង ។ ការឃាត់ខ្លួនមនុស្សប្រុសស្រី ១៤ នាក់ក្នុងភោជនីយដ្ឋាននេះដែរក៏ត្រូវបានសហការជាមួយក្រុមគ្រូពេទ្យបាសាក់ខណ្ឌ ចុះធ្វើតេស្តរកមេរោគកូវីដ-១៩ ក្រោយពិនិត្យរួច "លទ្ធផលអវិជ្ជមានទាំង១៤នាក់" បន្ទាប់មកប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌមានជ័យកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ។