header ads

Sponsor

ក្រសួងសុខាភិបាល បានអោយដឹងថាយោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិជ្ជាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១០សីហា បានរកឃើញករណីឆ្លងវិរុសកូវិដ១៩បំប្លែងថ្មី ដែលតា ( Delta )ចំនួន៤៤នាក់បន្ថែមទៀត នៅក្នុងប្រទេសកម្ពុជាលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួនម្នាក់ ពលករខ្មែរត្រលប់មកពីប្រទេសវៀតណាមតាមច្រកបាវិត១២នាក់ បុគ្គលិកសុខាភិបាលម្នាក់ មន្ត្រីរាជការម្នាក់ សិស្ស៥នាក់ និងប្រជាជនអ្នកភូមិក្នុងសហគមន៍ចំនួន២៤នាក់ ។

ក្នុងនោះមាន នៅខេត្តកំពង់ស្ពឺ ៤នាក់ ជាប្រជាជននៅឃុំភារី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មកសំរាកកូននៅមន្ទីរពេទ្យបង្អែកគងពិសី និងមានក្រុមគ្រួសារនៅផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ សមាជិកគ្រួសារ និងបងប្អូនរកឃើញវិជ្ជមានដែលតា ទាំង៤នាក់នេះ ។

នៅក្នុងទីក្រុងភ្នំពេញមានចំនួន៣នាក់ ក្នុងនោះសិស្សពីរនាក់ និងអ្នកដំណើរត្រលប់មកពីប្រទេសម៉ាឡេស៊ី ឆ្លងកាត់តាមប្រទេសសិង្ហបុរីមកដល់កម្ពុជានៅថ្ងៃទី២១ កក្កដា ២០២១ ។

និងខេត្តសៀមរាប៤នាក់ ខេត្តព្រះវិហារ៤នាក់ ខេត្តកោះកុងម្នាក់ ឧត្តមមានជ័យ១៣នាក់ បន្ទាយមានជ័យម្នាក់ ខេត្តកំពង់ធំម្នាក់ ខេត្តស្វាយរៀង១២នាក់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post