ក្រសួងសុខាភិបាលកម្ពុជាបានប្រកាស​រកឃើញករណីឆ្លងវីរុ.សកូវីដ-១៩ បំប្លែងថ្មីប្រភេទ B 1. 1-2 (Delta) ៤៤ ករណីទៀត ដោយយោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

​ពាក់ព័ន្ធ​អ្នកដំណើរមកពីបរទេសតាមជើង​ហោះហើរចំនួន ០១នាក់ ពលករខ្មែរត្រលប់ពីប្រទេសវៀតណាមតាមច្រកបាវិតចំនួន១២នាក់ (ស្រី៥នាក់) បុគ្គលិកសុខាភិបាលចំនួន ១នាក់ (ស្រី ១នាក់) មន្ត្រីរាជការចំនួន ១ នាក់ សិស្សចំនួន៥នាក់ (ស្រី៣នាក់) និងក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី ១៤នាក់)។

បើគិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុ.ស​កូវីដ-១៩ ប្រភេទ ដែលតា (Deta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor