Sponsor

កម្លាំងអន្តារគមន៍នៃកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ពលករ អោយនៅសម្រាកបណ្តោះអាសន្នម្ខាងនៃព្រំដែនក្នុងទឹកដីថៃ សរុបចំនួន១៤៧នាក់។

ពលករទាំងអស់នោះ និងបញ្ជូនទៅត្រួតពិនិត្យសុខភាព នៅច្រកអូរបីជាន់ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីថ្ងៃបញ្ចប់នៃការបិទខ្ទប់ព្រំដែននៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បាន អំពាវនាវដល់ពលករខ្មែរ សូមកុំចាញ់បោកមេខ្យល់ និងការអូសទាញ នាំលួចឆ្លងដែនដោយខុសច្បាប់ ដែលអាចឱ្យខាតបង់ថវិកា និងអាចនាំឱ្យមានគ្រោះថ្នាក់ផងដែរ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានដាក់បទបញ្ជាដល់កងកម្លាំងជួរមុខរបស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវរឹតបណ្តឹងគ្រប់ណ្តាគោលដៅទទួលខុសត្រូវ ដើម្បីទប់ស្កាត់អោយខានតែបានចំពោះការលួចឆ្លងដែនខុសច្បាប់ ខុសពីច្រកព្រំដែនដែលបានកំណត់អនុញាតិឱ្យចូល ដែលជាការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីអាចគ្រប់គ្រង និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ទៅក្នុងសហគមន៍៕
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor