
រដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលអនុវត្តកន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែន កូ.វីដ-១៩ ដោយខ្លួនឯងនៅតាមផ្ទះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំ.ងឺកូ.វីដ-១៩ ប៉ុន្តែ បានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬអនុវត្តការព្យាបាលបែបបុរាណដោយខ្លួនឯង
ហើយអ្នកជំ.ងឺមួយចំនួនបានវិវឌ្ឍទៅរកស្ថានភាពធ្ង.ន់.ធ្ងរ រួចទើប រាយការណ៍មកមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន ពោលគឺជាការអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំ.ងឺកូ.វីដ-១៩ នៅតាមផ្ទះ និង គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលអាចបង្កគ្រោះថ្នា.ក់ដល់អាយុជីវិតរបស់អ្នកជំ.ងឺ និងអាចបង្កជាហា.និ.ភ័.យនៃការច.ម្លងជំ.ងឺកូវី.ដ-១៩ ដល់សមាជិក គ្រួសារ អ្នករស់នៅក្បែរខាង និងសហគមន៍ទាំងមូល ថែមទៀតផង។
អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការដាក់ពិ.ន័យ ដោយមានការផាកជាប្រាក់ និងការដាក់ពន្ធ.នា.គារ ចំពោះបុគ្គល ឬនីតិបុគ្គល ដែលប្រព្រឹត្តអំ.ពើល្មើ.សនឹងវិធានការសុខាភិបាល ចំពោះការលាក់លៀមមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាល ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន ចំពោះការលួចព្យាបាលជំងឺកូវីដ ១៩ នៅគេហដ្ឋានដោយខ្លួនឯង។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំចំនួន៥ចំណុច ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំ.ងឺកូវីដ១៩ នៅតាមផ្ទះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
១៖ ក្នុងករណីការប្រើប្រាស់គេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផលតេស្ត វិជ្ជមានជំ.ងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាម ផ្លូវច្បា.ប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរសព្ទ (Hotline) ១២២២ ឬ លេខទូរសព្ទរបស់ទីបញ្ជាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បី ឱ្យអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំ.ងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាត ឱ្យអ្នកជំ.ងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
២៖ ចំពោះអ្នកជំ.ងឺកូ.វីដ-១៩ កម្រិតស្រាល គ្មានរោ.គសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោ.គ កូ.វីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលបានទទួលការអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះកិច្ចសន្យា នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច តាមទម្រង់គំរូឧបសម្ព័ន្ធទី១១ នៃនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់ គ្រប់គ្រង ថែទាំ នឹងព្យាបាលអ្នកជំ.ងឺកូ.វីដ-១៩ នៅតាមផ្ទះ របស់ក្រសួងសុខាភិបាល ព្រមទាំងយល់ព្រម ឱ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសម្គាល់ «ទីតាំងវិជ្ជមានជំ.ងឺកូវី.ដ-១៩» ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវទាក់ទងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋាន។
៣៖ ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬរក ឃើញថាមានបុគ្គលណាមួយ ដែលបានប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ទទួលបាន លទ្ធផលតេស្តវិជ្ជមានជំ.ងឺកូ.វីដ-១៩ ហើយមិនព្រមរាយការណ៍ជូនមន្រ្តីសុខាភិបាលក្រុមគ្រូពេទ្យុ ឬអាជ្ញាធរ មូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិ.ន័យជាប្រាក់ស្របតាមប្រការ ២ នៃប្រកាស អន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័.យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើ.សនឹង វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំ.ងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនា.គារ ស្របតាមមាត្រា១០ និង មាត្រា១១ នៃច្បា.ប់ស្តីពីវិធានការទប់ស្កាត់ការឆ្ល.ងរាលដាលនៃជំ.ងឺកូ.វីដ-១៩ និងជំ.ងឺឆ្ល.ងកាចសា.ហាវ និង ប្រកបដោយគ្រោះថ្នា.ក់ធ្ង.ន់ធ្ងរផ្សេងទៀត។
៤៖ រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំង ផ្ទះរបស់បុគ្គល ដែលសង្ស័យថាមានអ្នក.ជំ.ងឺកូវី.ដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចា.ត់វិធា.នការបានទាន់ពេលវេលា ចៀសវាងការ ចម្ល.ងជំ.ងឺកូ.វីដ-១៩ កាន់តែធ្ង.ន់ធ្ងរ ទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។
៥៖ គណៈបញ្ជាការដឹកនាំការអនុវត្ត.ច្បា.ប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវការអនុវត្ត បានត្រឹមត្រូវតាមសេចក្តីណែនាំនេះ។ ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារនៃសេចក្តី ណែនាំនេះ ត្រូវចាត់វិធានការច្បា.ប់ និងវិធានការរដ្ឋបាល ឱ្យខាងតែបាន និងដោយគ្មានការលើកលែង ឡើយ ក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំ.ងឺកូវី.ដ-១៩ ជាសះស្បើយ។