header ads

Sponsor

ភ្នំពេញ៖ លោកអ៊ុំ សេដ្ឋី នាយកសាលាបឋមសិក្សាហ៊ុនសែនចម្រើនជាតិ បានក្លែងឋានៈជាមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងបានជំរិតទារប្រាក់ ពីរជនរងគ្រោះជាច្រើននាក់ ក្នុងនោះមានទាំងលោកគ្រូ-អ្នកគ្រូ នៅក្រោមឱវាទរបស់ខ្លួនផ្ទាល់ មានទាំងនាយិកាថែមទៀតផង ។

នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី14 ខែសីហា ឆ្នាំ2021 ដែលទើបទទួលបាន ។

លោកអ៊ុំ សេដ្ឋី បានបំផិតបំភ័យជនរងគ្រោះទាំងនោះតាមទូរស័ព្ទដោយប្រាប់ទៅកាន់ជនរងគ្រោះថា ជនរងគ្រោះត្រូវគេប្តឹងមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ហើយពេលនេះសំណុំរឿងកំពុងនៅក្នុងដៃរបស់ខ្លួន ប្រសិនបើខ្លួន ចុះហត្ថលេខាបញ្ជូនសំណុំរឿងជូនឯកឧត្តម ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនោះ ជនរងគ្រោះនឹងប្រឈមមុខនឹងតុលាការ បាត់បង់តួនាទីជាគ្រូបង្រៀនហើយត្រូវចាប់ខ្លួនដល់ផ្ទះជាដើម ។

ក្នុងអំពើនោះឈ្មោះអ៊ុំ សេដ្ឋី ដែលជានាយកសាលាបានបង្ខំឲ្យជនរងគ្រោះវេរលុយតាមប្រព័ន្ធ wing ចន្លោះពី500$ ទៅ1000$។

អ្នកនាំពាក្យប្រឆាំងអំពើពុករលួយក៏បានបញ្ជាក់ថា÷ឈ្មោះ អ៊ុំ សេដ្ឋី ទារប្រាក់បានសម្រេចចំនួនបួនដងសរុបចំនួន1900$ និងលុយខ្មែរ 2លានរៀល ចាប់តាំងពីថ្ងៃទី 22 ខែកក្កដា ឆ្នាំ2021 .រហូតដល់ថ្ងៃទី11 ខែសីហា ឆ្នាំ2021 ហើយក៏ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការឃាត់ខ្លួននឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការ តែម្ដង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post