អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដោយតម្រូវឱ្យកងទ័ពដឹកជញ្ជូនប្រជាពលករខែ្មរ ដែលបានត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិ និងច្រករបៀងនានា យកមកដាក់នៅមណ្ឌលចត្តាឡីស័ក តាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មុននឹងដឹកជញ្ជូនបន្តទៅកាន់ខេត្ត ដែលជាគោលដៅ របស់ពលករទាំងនោះ ។

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រថយន្តដឹកជញ្ជូន របស់កងពលតូចដឹកជញ្ជូនលេខ៩០ បានបន្តដឹកជញ្ជូនប្រជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ មកដាក់ក្នុងមណ្ឌលចត្តាឡីស័កចំនួន៥៨៨នាក់ និងបានដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័ករួចតាមការកំណត់ ទៅកាន់ខេត្តគោលដៅនានាសរុបចំនួន១៣១នាក់។

សូមបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីបង្ការជាសវាងការបែកខ្ញែកដែលនាំទៅចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

នៅក្នុងប្រតិបត្តិការដឹកពលករនេះដែរត្រូវបានប្រើប្រាស់ រថយន្តដឹកជញ្ជូនរបស់ កងពលតូចដឹកជញ្ជូនលេខ៩០កងទ័ពជើងគោក និងកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គបញ្ជាការ៕
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor