លោកវរសេនីយ៍ឯក ពេទ ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង នៅលើផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រ លេខ 334-335 ស្ថិតនៅក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដោយសារអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ 2,5 តោន ពណ៌ ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A.1335 មានសភាពងងុយដេក ហើយរ៉េចង្កូតធ្លាក់ផ្លូវ ទៅបុកនឹងដើមពុទ្រា ធ្វើឱ្យឆេះរថយន្ត បណ្តាលមនុស្សម្នាក់រងរបួសស្រាល ។

លោកវរសេនីយ៍ឯក ពេទ ពុំសែន បានឲ្យដឹងទៀតថា អ្នកបើកបររថយន្តឈ្មោះ លី សុខា ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិស្រែ១០០ ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានដឹកអ្នករួមដំណើរ ចំនួន ០៣ នាក់ ដែលរស់នៅភូមិស្រែ100 ជាមួយគ្នា គឺ ៖ ១.ឈ្មោះ ជួន សុចិន អាយុ ១៨ ឆ្នាំ , ២. ឈ្មោះ សុខ លីន ភេទប្រុសអាយុ ១៨ ឆ្នាំ និង ៣. ឈ្មោះ សុគុណ ភេទ ប្រុស អាយុ ១៨ឆ្នាំ រងរបួសស្រាល បានបើកបររថយន្តមកពីទិសដៅខាងលិចទៅកើត ដោយសារមានសភាពងងុយដេក រថយន្តបានរ៉េចង្កូតធ្លាក់ទៅជ្រោះផ្លូវខាងត្បូង បុកដើមពុទ្រា បណ្តាលឱ្យឆេះរថយន្តខ្ទេចអស់ តែម្តងសំណាងល្អ មានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលរងរបួសស្រាល ។

លោកអធិការនគរបាលស្រុកពួក បានបញ្ជាក់ទៀតរថា ក្រោយកើតហេតុ លោកបានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក យករថយន្តសង្គ្រោះពន្លត់អគ្គិសនី ចំនួន ១ឡាន ដើម្បីជួយអន្តរាគមន៍ ក្នុងនោះ ប្រើប្រាស់ឡានទឹកអស់១ ឡាន ទើបពន្លត់បាន រីឯអ្នកបើកបរ និង អ្នករួមដំណើរ ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើកំណត់ហេតុ ប្រគល់ឱ្យម្ចាស់យកមនុស្សទៅផ្ទះវិញ ទាំងរថយន្ត ដែលឆេះ ហៅរថយន្តស្ទួចយកទៅផងដែរ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះរួចរាល់អស់ហើយ ៕
អត្ថបទ និង រូបភាព៖ លោក ច័ន្ទ រស្មី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor