header ads

Sponsor

ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើសនឹងបំរាមវិធានការរបស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល ប្រព្រឹត្តនៅខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រង ដែលបានបើកអោយដំណើរការជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ចំនួន២បន្ទប់។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ (ស្រី ៥នាក់) ក្នុងនោះមានអ្នកគ្រប់គ្រងម្នាក់ សន្តិសុខម្នាក់ នារីអ្នកបំរើខារ៉ាអូខេ៥នាក់ និងភ្ញៀវ១០នាក់ ។
បច្ចុប្បន្ន កម្លាំងជំនាញបាននឹងកំពុងធ្វើការសាកសួរមនុស្សទាំថ១៧នាក់ខាងលើនេះ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post