header ads

Sponsor

នៅវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ម្តាយរបស់ជនរងគ្រោះដែលជាកុមារាអាយុ ១២ឆ្នាំម្នាក់ បានវិលត្រលប់មកបន្ទប់ជួលវិញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបានទួទលពត៌មានថាគេបានរកឃើញកូនប្រុសរបស់គាត់ក្នុងស្ថានភាពមិនដឹងខ្លួន។ ពេលមកដល់វិញ គេបានប្រាប់ថាអ្នកជិតខាងបានរកឃើញជនរងគ្រោះដេកស្លាប់នៅលើឥដ្ឋការ៉ូ ក្នុងបន្ទប់ផ្សេងទៀត។

កម្លាំងសមត្ថកិច្ចបានទទួលដំណឹង ហើយបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ។ អង្គភាពការពារកុមារ (CPU) ក៏បានទទួលដំណឹងហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST)។ កន្លែងកើតហេតុត្រូវបានកំណត់។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យព្រហ្មទណ្ឌ និងការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព។

កុមាររងគ្រោះបានរងរបួសធ្ងន់មួយចំនួនដែលបង្កអោយស្លាប់នៅនឹងកន្លែង។ យើងក៏បានទទួលដំណឹងបន្ថែមថាជនរងគ្រោះបាត់ខ្សែក និងលុយមួយចំនួនដែរ។ អង្គភាពការពារកុមារ (CPU) ជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមសហការបង្កើតក្រុមការងារចម្រុះ INDIA21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មដ៏សាហាវនេះ។

រូបភាព អង្គភាពការពារកុមារ (CPU)

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post